(ម៉ាឌ្រីដ)៖ អេស៉្បាញបានសម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ភេដ្រូ សាន់ឆេស (Pedro Sanchez) ក៏បានព្រមានផងដែរថា តួលេខអ្នកដែលឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអេស៉្បាញអាចនឹងសន្ទុះឡើងហួសពី១០,០០០ នៅសប្តាហ៍ក្រោយ ដូច្នេះហើយលោកបានអំពាវនាវឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង និងចូលរួមចំណែកទាំងអស់គ្នា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត ជាលក្ខណៈសកលនេះ។
គួរជម្រាបថា បច្ចុប្បន្ន ករណីឆ្លង COVID-19 នៅអេស៉្បាញមាន៤,៣៣៤ករណី ក្នុងនោះអ្នកជំងឺ១១២នាក់បានបាត់បង់ជីវិត៕