(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ៖
១៖ នេប៉ាល់បិទលែងឲ្យមានការឡើងភ្នំ Everest ព្រោះតែខ្លាច COVID-19។
២៖ រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោក Peter Dutton ឆ្លង COVID-19។
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងព្រះអង្គម្ចាស់ចក្រភពអង់គ្លេស Charles យកការសំពះដើម្បីសម្តែងការគួរសម អំឡុងការរាតត្បាតជុំវិញពិភពលោកនៃ COVID-19។
៤៖ ទីបំផុតភរិយានាយករដ្ឋមន្ត្រីកាណាដា «មានផ្ទុក COVID-19» ក្រោយក្រុមជំនាញធ្វើតេស្តរួច។
៥៖ អ្នកនាំពាក្យចិន៖ «យោធាអាមេរិកប្រហែលជាអ្នកដែលបាននាំ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ចិន»។
៦៖ មន្ត្រីទូតហ្វីលីពីនម្នាក់ប្រចាំនៅទីស្នាក់កណ្តាល UN ឆ្លង COVID-19។
៧៖ សិង្ហបុរីសម្រេចលែងឲ្យអ្នកដំណើរដែលមានប្រវត្តិទៅអ៉ីតាលី បារាំង អេស៉្បាញ និងអាល្លឺម៉ង់ ឆ្លងកាត់ឬចូលក្នុងប្រទេសខ្លួន។