Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោក Peter Dutton ឆ្លង COVID-19 (Video inside)

13-03-2020 14:30

(អូស្ត្រាលី)៖ រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោក Peter Dutton ត្រូវបានគេធ្វើតេស្ដរកឃើញឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Dutton បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានទំនាក់ទំនងភ្លាមៗទៅកាន់ក្រសួងសុខាភិបាលនៃរដ្ឋ Queensland និង ទទួលការធ្វើតេស្ដរក COVID-19 ភ្លាមៗ ហើយខ្ញុំទទួលបានព័ត៌មានពីក្រសួងនៅថ្ងៃរសៀលនេះថាខ្ញុំបានឆ្លង COVID-19។ បច្ចុប្បន្ន ខ្ញុំមានសុខភាពល្អធម្មតា ហើយខ្ញុំនឹងផ្ដល់ព័ត៌មានថ្មីបន្ថែមទៀត»