(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នេះ៖
១៖ អ៉ីរ៉ង់ស្នើសុំជំនួយពី IMF «៥ពាន់លានដុល្លារ» ដើម្បីប្រយុទ្ធនឹង COVID-19 ដែលគ្មានសញ្ញាធូរស្រាល។
២៖ Twitter សម្រេចកំណត់ឲ្យបុគ្គលិកទាំងអស់នៅជុំវិញពិភពលោក ដាច់ខាតត្រូវតែធ្វើការពីផ្ទះទៅ។
៣៖ ជនជាតិថៃ១១នាក់ឆ្លង COVID-19 ពីអ្នកទេសចរមកពីហុងកុង ដែលបានធ្វើពិធីជប់លៀងរួមគ្នា។
៤៖ បន្ទាយយោធាមួយអ៉ីរ៉ាក់ រងការវាយប្រហារដោយរ៉ុក្កែត១៨គ្រាប់, ទាហានអាមេរិក២នាក់ និងអង់គ្លេសម្នាក់ស្លាប់។
៥៖ អ្នកជំងឺដំបូងនៅប្រទេសក្រិក បាត់បង់ជីវិតដោយសារ COVID-19។
៦៖ អឺរ៉ុបមានអ្នកឆ្លង COVID-19 ច្រើនជាង២០,០០០ករណី, ស្លាប់៩៣០នាក់។
៧៖ មន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលធ្លាប់ជួបលោក ដូណាល់ ត្រាំ ត្រូវបានធ្វើតេស្ដរក COVID-19។