(ប្រេស៊ីលីយ៉ា)៖ មន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលបានចូលរួមក្នុងជំនួបផ្លូវការមួយ នៅឯរម្មណីយដ្ឋានរបស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លូវរីដា (Florida) កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន និងដែលបានបង្ហោះរូបភាពរបស់ខ្លួនឯង ឈរនៅក្បែរប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេធ្វើតេស្ដរកជំងឺ COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ប្រេស៊ីល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
បើតាមសារព័ត៌មានប្រេស៊ីល ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) គឺជាមន្ត្រីលេខាធិការទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Florida និងទទួលទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-A-Lago)។ លោក Folha de S.Paulo បន្ថែមទៀតថា លោក Wajngarten បានទទួលការធ្វើតេស្ដរក COVID-19 កាលពីថ្ងៃពុធ (ម៉ោងប្រេស៊ីល) នៅឯមន្ទីរពេទ្យ អាល់ប៊ឺតអាញស្ទាញ (Albert Einstein Hospital) ក្នុងទីក្រុង សៅប៉ូឡូ (São Paulo) ហើយលទ្ធផលធ្វើតេស្ដនឹងរួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាក៏ដោយ លោក Wajngarten បានមិនបានទទួលស្គាល់ថា លោកបានធ្វើតេស្ដមែនដែរ ឬក៏យ៉ាងណានោះទេ តែក៏បានបដិសេធដែរ ដោយគ្រាន់តែបញ្ជាក់ យ៉ាងខ្លីថាមានមានសុខភាពល្អបរិបូណ៌៕