Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មនុស្ស១៦៨នាក់ទៀតស្លាប់នៅអ៉ីតាលី ក្នុងពេលតែមួយថ្ងៃ ដោយសារ COVID-19, អ្នកស្លាប់សរុបកើនដល់៦៣១នាក់ និងឆ្លង១០,១៤៩នាក់ (Video inside)

11-03-2020 11:09

(រ៉ូម)៖ មនុស្ស ១៦៨នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលតែមួយថ្ងៃ ដែលប្រការនេះបានធ្វើចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីតាលី សរុបកើនដល់ ៦៣១នាក់ហើយ ឬកើនឡើងដល់ទៅ ៣៦ភាគរយតែក្នុងពេលមួយថ្ងៃ ខណៈប្រទេសអឺរ៉ុបដែលមានប្រជាជនជាង ៦០លាននាក់មួយនេះ កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេទូទាំងប្រទេស ឬស្មើនឹងការបិទប្រទេសទាំងមូលតែម្តង។ នេះបើតាមទីភ្នាក់ងារគាំពារជនស៊ីវិលអ៉ីតាលី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារគាំពារជនស៊ីវិលអ៉ីតាលីបានឱ្យដឹងទៀតថា ចំនួនឆ្លងក៏បានកើនពី ៩,១៧២នាក់ ដល់ ១០,១៤៩នាក់ផងដែរ ឬកើនឡើង ១០.៧ភាគរយ។ ចំណែកឯ ឆ្លងជំងឺ នេះ ១,០០៤នាក់ បានជាសះស្បើយ ខណៈ ៨៨៧នាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការព្យាបាលបន្ទាន់ ដោយសារតែអការៈរោគធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ បើយើងគិតពីអត្រាឆ្លង និងស្លាប់ជាប្រចាំំថ្ងៃវិញនោះ គឺប្រទេសអ៉ីតាលីឈរនៅលំដាប់លេខ ១ លើពិភពលោក បន្ទាប់មកទើបប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងត្បូង៕