(សេអ៊ូល)៖ បុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ដ៏ចំណាស់នៅកូរ៉េ KBS ត្រូវបានធ្វើតេស្តវិជ្ជមាន ចំពោះ COVID-19។ បច្ចុប្បន្នបុគ្គលិករូបនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែក ហើយក្រុមហ៊ុនកំពុងចាត់វិធានការការពារ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃទី១០ ខែមីនា បុគ្គិលរូបនេះបានទទួលលទ្ធផលធ្វើតេស្តពីមជ្ឈមណ្ឌលវិជ្ជសាស្ត្រ ដែលបង្ហាញថារូបគេបានឆ្លង COVID-19។ មុនទទួលលទ្ធផលមួយថ្ងៃ បុគ្គលិករូបនោះបានជូនដំណឹងទៅ KBS ថា កូនប្រុសរបស់គេមានផ្ទុក COVID-19.
ឆ្លើយតបនឹងបញ្ហានេះ ស្ថានីយ៍ទូរទស្សន៍ KBS បានដាក់បុគ្គលិក និងសហការីរបស់ខ្លួនចំនួន១១នាក់ ឲ្យនៅដាច់ដោយឡែក ហើយសម្រេចបិទទីស្នាក់ការកណ្តាលក្នុងតំបន់ Yeouido ទីក្រុងសេអ៊ូល ដោយតម្រូវឲ្យបុគ្គលិកផ្សេងទៀតធ្វើការនៅផ្ទះ៕