Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មកទល់នឹងពេលនេះ! សមាជិកសហភាពអឺរ៉ុបទាំងអស់ សុទ្ធតែមានករណីឆ្លង COVID-19 ក្រោយ Cyprus អះអាងពីការឆ្លង២ករណីដំបូង នៅក្នុងប្រទេស

10-03-2020 15:12

(NICOSIA)៖ ប្រទេស Cyprus បានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃជំងឺ COVID-19 ចំនួនពីរករណី ដែលនេះមានន័យថាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ សុទ្ធតែមានករណីឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាល Cyprus ករណីឆ្លងដំបូងទាំងពីរខាងលើ ក្នុងនោះរួមមានបុរសម្នាក់ មានអាយុ២៥ឆ្នាំ ដែលទើបតែធ្វើដំណើរត្រលប់មកពីតំបន់ភាគខាងជើង ប្រទេសអ៉ីតាលី និងគ្រូពេទ្យម្នាក់ អាយុ៦៤ឆ្នាំ ដែលទើបតែធ្វើដំណើរត្រលប់មកពីទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក៏បានឱ្យដឹង
ដែរថា គ្រូពេទ្យម្នាក់នេះ ធ្វើការងារនៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង ជំនាញខាងវះកាត់បេះដូង ក្នុងរដ្ឋធានី Nicosia ហើយរូបគេមានរោគសញ្ញាសង្ស័យ តាំងតែពីថ្ងៃទី០៣ ខែមីនា មកម្លេះ ប៉ុន្តែទើបតែរាយការណ៍ប្រាប់អាជ្ញាធរសុខាភិបាល Cyprus កាលពីថ្ងៃអាទិត្យកន្លងទៅ៕