(វ៉ាស៊ីនតោន)៖ មនុស្សច្រើនជាង ៤,០០០នាក់ហើយ បានបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅជុំវិញពិភពលោក ខណៈជំងឺនេះកំពុងរីករាលដាលកាន់តែខ្លាំង។ ភាគច្រើននៃករណីឆ្លង និងស្លាប់ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេស ចិន ប៉ុន្តែចិនសព្វថ្ងៃ ហាក់ដូចកំពុងគ្រប់គ្រងស្ថានការណ៍បានហើយ ដោយពេញមួយថ្ងៃចន្ទ ម្សិលមិញ ចិនរកឃើញករណីឆ្លងថ្មីតែ១៩ប៉ុណ្ណោះ បើធៀបទៅកាលពីពីរខែមុន ករណីឆ្លងក្នុងមួយថ្ងៃមានរហូតដល់ទៅ ២០០០ករណីឯណោះ។
បច្ចុប្បន្ន ប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 គឺអ៉ីតាលី អ៉ីរ៉ង់ សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និងអាល្លឺម៉ង។ ខាងក្រោមនេះគឺជាចំនួន ករណីឆ្លង និងអ្នកស្លាប់នៅតាមប្រទេស និងដែនដីជុំវិញពិភពលោក ព្រមទាំងចំនួនអ្នកស្លាប់ នៅក្រៅប្រទេសចិន៖
*ចំនួនករណីឆ្លងនៅចិនដីគោក៖ ឆ្លង ៨០,៧៥៤ករណី, ស្លាប់ ៣,១៣៦នាក់
* នៅតាមប្រទេស និងដែនដីជុំវិញពិភពលោក ក្រៅពីចិន៖ ឆ្លង ៣២,២៥៥ករណី, ស្លាប់ ៨៨២នាក់
*ស្លាប់ និងឆ្លងទូទាំងសកលលោក៖ ឆ្លង ១១៣,០០៩នាក់, ស្លាប់ ៤,០១៨នាក់
ចំនួនអ្នកស្លាប់ទាំង ៨៨២នាក់ នៅក្រៅចិនដីគោក៖
Italy: 463
Iran: 237
South Korea: 54
France: 30
Spain: 28
United States: 26
Japan: 16
Iraq: 7
UK: 5
Hong Kong: 3
Australia: 3
Germany: 2
Philippines: 1
Switzerland: 1
Netherlands: 1
Argentina: 1
Egypt: 1
Taiwan: 1
Thailand: 1
Canada: 1