(គែរ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ូដង់នៅថ្ងៃចន្ទនេះបានរាយការណ៍ថា នាយករដ្ឋមន្ត្រីស៊ូដង់លោក អាប់ឌុលឡាហ៍ ហាមដុក (Abdullah Hamdok) បានគេចផុតពីការប៉ុនប៉ងធ្វើឃាត ដែលមានគោលដៅមកលើក្បួនរថយន្ដរបស់លោក នៅក្នុងរដ្ឋធានីខាទុំ (Khartoum)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ូដង់ លោក Hamdok ត្រូវបានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាពដោយជោគជ័យ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអ្វី លើសពីនេះទៀតនោះទេ៕