(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលអង់គ្លេស បានរកឃើញករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន ៦៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់ ២៧៣ករណី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sky News នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
ករណីឆ្លង COVID-19 ត្រូវបានគេរកឃើញច្រើនជាងនៅក្នុងទីក្រុងឡុងដ៍ មាន ៥១ករណី, តំបន់ South East ៤១ករណី, និងតំបន់ South West ៣៥ករណី ហើយមនុស្សច្រើនជាង ២៣,៥១៣នាក់ ត្រូវបានធ្វើតេស្ដស្វែងរកមេរោគដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ក្នុងចំណោមមនុស្ស ២៣,៥១៣នាក់នេះ មាន ២៣,២៤០នាក់មានលទ្ធផលអវិជ្ជមាន និង ២៧៣នាក់ បានឆ្លង COVID-19 ហើយក្នុងចំណោមករណីឆ្លងទាំងអស់នេះអ្នកជំងឺ ០៣នាក់បានបាត់បង់ជីវិត៕