Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនដល់៥២១នាក់, ស្លាប់បាត់បង់ជីវិត២១នាក់(Video inside)

09-03-2020 07:50

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៥២១នាក់ ហើយអ្នកជំងឺ២១នាក់បានបាត់បង់ជីវិត។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងរបស់អាមេរិក (CDC) បានឲ្យដឹងថា ជំងឺ Covid-19 បាននឹងកំពុងរាលដាលក្នុងរដ្ឋចំនួន៣៣ និងទីក្រុងវ៉ាស៊ីនតោនផង។ ក្នុងចំណោមអ្នកឆ្លង ៥២១នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន, ៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន, ២១នាក់ ចេញពីនាវា Grand Princess. ចំណែកអ្នកផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិកតែម្តង៕