(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១៧៩បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនដល់ ៧,៣១៣នាក់ និង៥០នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីភាគច្រើននៅតែបន្តត្រូវ បានរកឃើញនៅក្នុងទីក្រុង Daegu និងខេត្ត Gyeongsang ខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង៩០ភាគរយ នៅទូទាំងប្រទេស។ ប៉ុន្តែ ករណីឆ្លង ក្នុងរយៈពេល ១៦ម៉ោងមកនេះ ហាក់ដូចជាធូរស្រាលបន្តិច បើធៀបទៅនឹងកាលពីសប្ដាហ៍មុន។
កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ចេញពីវិហារសាសនា Shincheonji ក្នុងទីក្រុង Daegu មានប្រជាជន២.៥លាននាក់រស់នៅ និងមានចំងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល៕