(Moldova)៖ អាជ្ញាធរសុខាភិបាល Moldova បានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេស លើស្ត្រីម្នាក់ ធ្លាប់ធ្វើដំណើរទៅកាន់ ប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាល Moldova អ្នកជំងឺ COVID-19 ខាងលើគឺជាស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ដែលទើបតែត្រឡប់មកពីប្រទេសអ៉ីតាលីវិញ។ ប៉ុន្តែ មិនបានបញ្ជាក់ លម្អិតពីស្ថានភាពរបស់អ្នកជំងឺរូបនេះឡើយ ដោយគ្រាន់តែឱ្យដឹងថាគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោម «វិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ»៕