(ស៊ីដនី)៖ អាជ្ញាធរសុខាភិបាលអូស្ត្រាលី បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ អ្នកជំងឺ COVID-19 ម្នាក់ទៀត បានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះ នៅក្នុង ប្រទេសកើនដល់៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអូស្ត្រាលី អ្នកជំងឺដែលបានបាត់ជីវិតខាងលើ គឺជាបុរសម្នាក់អាយុឆ្នាំ៨០ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃ មុននឹងត្រូវបានគេធ្វើតេស្ដ រកឃើញថាមានផ្ទុក COVID-19 នៅក្នុងប្រទេសអូស្ត្រាលី។
បច្ចុប្បន្ន អូស្ត្រាលីមានករណីឆ្លង COVID-19 ចំនួន៧៧ ក្នុងនោះមាន៣៨ករណី ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ New South Wales (NSW)៕