(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍នេះ ប្រទេសអ៉ីរ៉ង់បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១,០៧៦នាក់ និងស្លាប់២១នាក់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
ប្រការនេះធ្វើឲ្យតួលេខនៃអ្នកដែលបានឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់កើនឡើងដល់៥,៨២៣នាក់ ហើយក៏មានករណីសង្ស័យចំនួន១៦,០០០នាក់ផងដែរ។ ចំណែកឯ បើបូកបន្ថែមនូវចំនួនអ្នកស្លាប់ថ្មី២១នាក់ខាងលើ តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារ COVID-19 នៅអ៉ីរ៉ង់បានកើនដល់១៤៥នាក់។
គួរជម្រាបថា សម្រាប់អ្នកជាសះស្បើយវិញ គឺមានចំនួន១,៦៦៩នាក់៕