(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ ចិនបញ្ជាក់ជាផ្លូវការថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបញ្ចេញនៅអំឡុងខែមេសាខាងមុខនេះ។

 

២៖ សហរដ្ឋអាមេរិក៖ មនុស្សជិត៤,០០០នាក់នៅញូយ៉ក​ត្រូវដាក់ឲ្យស្ថិតនៅដាច់ពីគេឯង ខណៈអ្នកឆ្លង COVID-19 ក្នុងរដ្ឋនេះកើនដល់៣៣នាក់។

 

៣៖ អាមេរិក៖ រកឃើញមនុស្សពីរនាក់ផ្ទុក COVID-19 ក្រោយបញ្ចប់សន្និសីទដែលមានអនុប្រធានាធិបតី Pence និងរដ្ឋមន្ត្រីការបរទេស Pompeo ចូលរួម។

 

៤៖ អូស្រ្តាលីបញ្ជាឲ្យបិទគ្លីនិកមួយនៅទីក្រុងមែលប៊ន (Melboune) ព្រោះម្ចាស់គ្លីនិកមានផ្ទុកវីរុស COVID-19 ក្រោយត្រឡប់ពីអាមេរិកវិញ។

 

៥៖ ប្រទេសអាហ្រ្វិកចំនួន៩ហើយមាន COVID-19, ករណីឆ្លងសរុប៤១។

 

៦៖ ប្រទេសអាមេរិកកណ្តាល និងអាមេរិកខាងត្បូងសរុបចំនួន៧ហើយ រកឃើញករណីឆ្លងវីរុស COVID-19 ជាបន្តបន្ទាប់។

 

៧៖ ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់លើស​៧,០០០ករណីហើយ ខណៈអ្នកជំងឺ៤៦នាក់ស្លាប់។