(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលរបស់អង់គ្លេសទើបតែបានប្រកាសឲ្យដឹងថា មានអ្នកជំងឺ COVID-19 សរុបពីរហើយ នៅចក្រភពអង់គ្លេស ដែលបាន បាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
លោក Chris Whitty មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់អង់គ្លេស បានប្រាប់ថា អ្នកជំងឺទីពីរនៅចក្រភពអង់គ្លេស ដែលត្រូវគេធ្វើតេស្តរក ឃើញមានផ្ទុក COVID-19 ទើបតែបានស្លាប់ ពេលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Milton Keynes ក្បែរទីក្រុងឡុងដ៍ ក៏ប៉ុន្តែរូបគាត់ មានជំងឺធ្ងន់ប្រចាំកាយស្រាប់ និងមានវ័យខ្ទង់៨០ឆ្នាំ ហើយការធ្វើតេស្តរកឃើញ COVID-19 បានកើតមាន មុនពេលគាត់បាត់បង់ជីវិត មិនជាយូរប៉ុន្មានឡើយ។
គួរជម្រាបថា សរុបមកទល់ពេលនេះ តួលេខអ្នកដែលបានឆ្លង COVID-19 នៅក្នុងចក្រភពអង់គ្លេស គឺគិតទាំងប្រទេសវែលស៍ ស្កុតឡែន អៀរឡង់ខាងជើង និងអង់គ្លេស កើនដល់១៦៣នាក់៕