(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ ទីបំផុតយានរុករកភពអង្គារថ្មីឆ្នាំ២០២០ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «Perseverance»។

២៖ WHO អំពាវនាវឲ្យគ្រប់ប្រទេសកុំមើលស្រាល COVID-19 ព្រោះវាកំពុងរាតត្បាតកាន់តែខ្លាំងហើយ នៅទូទាំងពិភពលោក។

៣៖ វៀតណាមប្រហារបក្សីជាង១៣៧,០០០ក្បាល ដើម្បីទប់ស្កាត់វីរុសផ្តាសាយបក្សី នៅក្នុងខេត្ត-ក្រុងចំនួន១៣។

៤៖ បុរីវ៉ាទីកង់របស់សម្តេច Pope Francis រកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19។

៥៖ លោក ដូណាល់ ត្រាំ លើកឡើងថា «ការរាតត្បាតនៃជំងឺ COVID-19 ប្រហែលជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក»។

៦៖ ក្រោយស្ងាត់មួយរយៈ ហ្វីលីពីនរកឃើញករណីឆ្លង COVID-19 ២បន្ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥នាក់។

៧៖ មន្ត្រីជំនាញចិនអះអាងថា «ករណីឆ្លង COVID-19 នឹងធ្លាក់ចុះដល់កម្រិតសូន្យនៅទីក្រុងវូហាន នាចុងខែមីនានេះ»។