Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហូឡង់ មានករណីអ្នកស្លាប់ដោយសារ COVID-19 លើកដំបូងនៅក្នុងប្រទេស!

06-03-2020 18:00

(ហូឡង់)៖ អាជ្ញាធរសុខាភិបាលហូឡង់ បានឱ្យដឹងថា អ្នកជំងឺ COVID-19 ជាបុរសម្នាក់មានអាយុ៨៦ឆ្នាំ បានទទួលមរណភាពហើយ នៅថ្ងៃសុក្រ នេះ ដែលជាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលហូឡង់ អ្នកជំងឺខាងលើ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងកំពង់ផែ Rotterdam។ ហូឡង់ បានប្រកាសពីការរកឃើញ ករណីឆ្លងដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសអឺរ៉ុបមួយនេះមានចំនួនអ្នកឆ្លងសរុប៨២នាក់៕