(បាកដាដ)៖ បុរសវ័យ ៧០ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារតែជំងឺឆ្លង COVID-19 នៅថ្ងៃពុធនេះតែម្តង ស្ថិតក្នុងខេត្តស៊ូឡៃមែនីយ៉ាហ៍ (Sulaimaniyah) ភាគឦសានប្រទេសអ៉ីរាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
Sulaimaniyah គឺជាខេត្តពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៉ីរ៉ាក់ ដែលស្ថិតនៅក្នុងតំបន់ឃើឌីស្ថាន (Kurdistan)។ ដោយឡែកចំនួនអ្នកឆ្លងមេរោគ COVID-19 ដែលមានប្រភពដើមពីប្រទេសចិននេះ បានកើនឡើងដល់ ៣២ករណីហើយ នៅទូទាំងប្រទេសអ៉ីរ៉ាក់ ក្នុងនោះ ១៤ករណី ស្ថិតនៅក្នុងរដ្ឋធានីបាកដាដ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីរ៉ាក់បាននិងកំពុងចាត់វិធានការយ៉ាងក្តៅគគុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 យ៉ាងកាចសាហាវ ចាប់តាំងពីការផ្ទុះករណីឆ្លងដំបូងៗមកម្ល៉េះ៕