(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានសម្រេចចិត្តដាក់ពង្រាយបុគ្គលិកសុខាភិបាល និងក្រុមអ្នកជំនាញ ៣០០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជា ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
លោកអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ Ali Reza Reisy ប្រាប់ប្រព័ន្ធផ្សាព្វផ្សាយនៅក្នុងស្រុកថា ក្រុមបុគ្គលិកសុខាភិបាល និងក្រុមអ្នកជំនាញទាំងអស់ខាងលើ បាន ចាប់ផ្ដើមធ្វើសកម្មភាព កាលពីអង្គារម្សិលមិញ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជំងឺ COVID-19 បានឆ្លងឆាប់រហ័ស និងស្លាប់មនុស្សរាប់សិបនាក់ នៅក្នុងប្រទេសអ៉ីរ៉ង់។
គិតត្រឹមថ្ងៃអង្គារដដែល អ្នកជំងឺ COVID-19 កើនដល់៧៧នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងឆ្លងជាង ២,៣៣៦នាក់ ខណៈ៤៣៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ៕