(ពិភពលោក)៖ ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺឆ្លង COVID-19 បានកើនឡើងជាង ៣,០០០នាក់ហើយ បើគិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានមនុស្ស ស្លាប់ បន្ថែមទៀតនៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ។ ជាមួយគ្នានេះ មានប្រទេសជាច្រើននៅទូទាំងពិភពលោកបានរាយការណ៍បន្តបន្ទាប់គ្នាពីការរកឃើញករណី ឆ្លងដំបូង ឬករណីឆ្លងថ្មីបន្ថែមទៀត រៀងៗខ្លួន ខណៈមន្ត្រីអាមេរិកកំពុងប្រឈមមុខនឹងការរិះគន់ ពីការខ្វះឆន្ទៈក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ។
ជាការកត់សម្គាល់ ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា COVID-19 បានចម្លងទៅមនុស្សជាង ៨៨,០០០នាក់ ហើយបានរីករាលដាលដល់ប្រទេសជាង ៦០ ប្រទេសនៅទូទាំងសកលលោក បន្ទាប់ពីជំងឺនេះបានផ្ទុះចេញជាលើកដំបូង នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩។ ខាងក្រោមនេះគឺជាបញ្ជីករណីឆ្លង COVID-19 នៅក្រៅចិនដីគោក៖
១៖ អាហ្វហ្គានីស្ថាន (១ករណី)
២៖ អាល់ហ្សេរី (១ករណី)
៣៖ អាមេនី (១ករណី)
៤៖ អូស្ត្រាលី (៣០ករណី, ស្លាប់ម្នាក់)
៥៖ អូទ្រីស (១០ករណី)
៦៖ បារ៉ែន (៤៧ករណី)
៧៖ បេឡារូស (១ករណី)
៨៖ ប៊ែលហ្សិក (១ករណី)
៩៖ ប្រេស៊ីល (២ករណី)
១០៖ កម្ពុជា (១ករណី)
១១៖ កាណាដា (២៤ករណី)
១២៖ ក្រូអាត (៦ករណី)
១៣៖ សាធារណរដ្ឋឆែក (១ករណី)
១៤៖ ដាណឺម៉ាក (៣ករណី)
១៥៖ សាធារណរដ្ឋដូមីនិច (១ករណី)
១៦៖ អេក្វាឌ័រ (៦ករណី)
១៧៖ អេហ្ស៊ីប (២ករណី)
១៨៖ អេស្ដូនី (១ករណី)
១៩៖ ហ្វាំងឡង់ (៣ករណី)
២០៖ បារាំង (១០០ករណី, ស្លាប់២នាក់)
២១៖ ហ្ស៊កហ្ស៊ី (១ករណី)
២២៖ អាល្លឺម៉ង់ (១១១ករណី)
២៣៖ ក្រិក (៧ករណី)
២៤៖ ហុងកុង (៩៨ករណី, ស្លាប់២នាក់)
២៥៖ អ៊ីស្លង់ (១ករណី)
២៦៖ ឥណ្ឌា (៣ករណី)
២៧៖ ឥណ្ឌូណេស៊ី (២ករណី)
២៨៖ អ៉ីរ៉ង់ (៩៧៨ករណី, ស្លាប់៥៤នាក់)
២៩៖ អ៉ីរ៉ាក់ (១៩ករណី)
៣០៖ អ៊ែរឡង់ (១ករណី)
៣១៖ អ៉ីស្រាអែល (៧ករណី)
៣២៖ អ៉ីតាលី (១៦៩៤ករណី, ស្លាប់៣៤នាក់)
៣៣៖ ជប៉ុន (៩៤៤ករណី, ១២ស្លាប់)
៣៤៖ គុយវ៉ែត (៤៦ករណី)
៣៥៖ លីបង់ (១០ករណី)
៣៦៖ លីទុយអានី (១ករណី)
៣៧៖ លុចហ្សំបួរ (១ករណី)
៣៨៖ ម៉ាកៅ (១០ករណី)
៣៩៖ ម៉ាឡេស៊ី (២៥ករណី)
៤០៖ ម៉ិចស៊ីកូ (៥ករណី)
៤១៖ ម៉ូណាកូ (១ករណី)
៤២៖ នេប៉ាល់ (១ករណី)
៤៣៖ ហូឡង់ (៧ករណី)
៤៤៖ នូវែលសេឡង់ (១ករណី)
៤៥៖ នីហ្សេរីយ៉ា (១ករណី)
៤៦៖ ម៉ាសេដូនី ខាងជើង (១ករណី)
៤៧៖ ន័រវែស (១៥ករណី)
៤៨៖ អូម៉ង់ (៥ករណី)
៤៩៖ ប៉ាគីស្ថាន (៤ករណី)
៥០៖ ហ្វីលីពីន (៣ករណី, ស្លាប់ម្នាក់)
៥១៖ កាតា (៣ករណី)
៥២៖ រូម៉ានី (៣ករណី)
៥៣៖ រុស្ស៊ី (៥ករណី)
៥៤៖ សាន់ ម៉ារីណូ (១ករណី)
៥៥៖ សិង្ហបុរី (១០២ករណី)
៥៦៖ កូរ៉េខាងត្បូង (៤២១២ករណី, ស្លាប់២៦នាក់)
៥៧៖ អេស្ប៉ាញ (៧៣ករណី)
៥៨៖ ស្រីលង្កា (១ករណី)
៥៩៖ ស៊ុយអែត (១៣ករណី)
៦០៖ ស្វីស (១៨ករណី)
៦១៖ តៃវ៉ាន់ (៤០ករណី, ស្លាប់ម្នាក់)
៦២៖ ថៃ ៤៣ករណី, ស្លាប់ម្នាក់)
៦៣៖ អេមីរ៉ាអារ៉ាប់រួម (១៩ករណី)
៦៤៖ ចក្រភពអង់គ្លេស (៣៥ករណី)
៦៥៖ សហរដ្ឋអាមេរិក៖ (៨៩ករណី, ស្លាប់២នាក់)
៦៦៖ វៀតណាម (១៦ករណី)៕
ប្រភព៖ CNN (គិតត្រឹមម៉ោង ៣៖០៥នាទីរសៀល, ថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០)