Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អ្នកជំងឺ COVID-19 ម្នាក់ដំបូងនៅប្រទេសថៃ បាត់បង់ជីវិត

01-03-2020 12:10

(បាងកក)៖ សារព័ត៌មាន Bloomberg និងទីភ្នាក់ងារព័ត៌មាន Reuters បានចេញសេចក្តីរាយការណ៍នៅមុននេះបន្តិចថា យោងតាម ក្រសួងសុខាភិបាលថៃ អ្នកជំងឺ COVID-19 ម្នាក់ ទើបតែបានបាត់បង់ជីវិត ដែលវាគឺជាករណីអ្នកស្លាប់ដំបូង ដោយសារជំងឺនេះនៅ ក្នុងប្រទេសថៃ។

បើតាមសារព័ត៌មាន The Guadian លោក Thiravat Hemachudha ដែលជាវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យ Chulalongkorn បាន បង្ហោះសារលើបណ្តាញសង្គម Facebook នាថ្ងៃអាទិត្យនេះថា អ្នកជំងឺខាងលើដែលបានស្លាប់ក្រោយឆ្លង COVID-19 ជាបុរស ជនជាតិថៃ អាយុ ៣៥ឆ្នាំ មានការងារនៅហាងលក់ទំនិញ ហើយក៏មានជំងឺគ្រុនឈាមផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន ករណីអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃ មាន៤២ករណី ប៉ុន្តែក៏មានអ្នកជាសះស្បើយជាច្រើននាក់ ផងដែរ៕