(បរទេស)៖ ប្រទេសចំនួន៣ផ្សេងទៀត ទើបតែបានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
ប្រទេស៣ខាងលើរួមមាន Ecuador, Luxembourg និង Ireland។ ក្នុងចំណោមនោះ នៅ Ecuador អ្នកដែលឆ្លងជំងឺ COVID-19 គឺជាស្រ្តីជនជាតិ Ecuador ម្នាក់ មានអាយុខ្ទង់៧០ឆ្នាំ ដែលបានធ្វើដំណើរត្រឡប់មកពីអេស៉្បាញកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ រីឯ នៅ Luxembourg អ្នកឆ្លងគឺជាបុរសម្នាក់អាយុខ្ទង់៤០ឆ្នាំ ដែលទើបតែត្រឡប់មកពីប្រទេសអ៉ីតាលី។ សម្រាប់នៅ Ireland វិញ អ្នកឆ្លង ជាបុរសម្នាក់ទើបតែមកពីភាគខាងជើងអ៉ីតាលី។
គួរជម្រាបថា មកទល់ពេលនេះ ករណីអ្នកឆ្លងជំងឺ COVID-19 ត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោច៦០៕