(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុង តំបន់និងខេត្តចំនួន៣១របស់ប្រទេសចិន បានបន្តកើនដល់២,៨៧០នាក់ និងឆ្លងដល់៧៩,៨២៤នាក់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃអាទិត្យនេះរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ មនុស្សចំនួន ៥៧៣នាក់ទៀត ត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកជំងឺ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ៣៥នាក់ បានបាត់បង់ជីវិត។
គួរជម្រាបថា តួលេខខាងលើនេះ គឺមិនបានរាប់បញ្ចូលទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់នោះទេ។ បច្ចុប្បន្ន នៅហុងកុង មានករណីឆ្លង COVID-19 ចំនួន៩៥នាក់ ក្នុងនោះស្លាប់២នាក់ រីឯនៅម៉ាកាវមានករណីឆ្លង១០ករណី ខណៈតៃវ៉ាន់មាន៣៩ករណី ក្នុងនោះស្លាប់ម្នាក់៕