(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានរកឃើញការឆ្លងជំងឺ COVID-19 ២១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ៣,១៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC ករណីឆ្លងថ្មីខាងលើ គឺបូកបញ្ចូលបន្ថែមលើករណីឆ្លងចំនួន ៥៩៤ ដែលត្រូវបានប្រកាស កាលពីព្រឹកមិញនេះ ហើយតួលេខថ្មី នៅព្រឹកថ្ងៃសៅរ៍នេះផងដែរ បានឱ្យដឹងថា អ្នកជំងឺសរុប ១៦នាក់ហើយ បានស្លាប់ដោយសារជំងឺឆ្លង COVID-19 ខណៈ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែបង្កើនយុទ្ធនារធ្វើតេស្ត និងព្យាបាលអ្នកឆ្លង ទាំងអស់នៅក្នុងទីក្រុង Daegu និងខេត្តគ្យុងសាងខាងជើង ជាទីដែល មានអត្រាអ្នកឆ្លងច្រើនបំផុត៕