(នីហ្សេរីយ៉ា)៖ ករណីអ្នកឆ្លងដំបូងនៃវីរ៉ុស COVID-19 នៅតំបន់ Sub-Saharan Africa ត្រូវបានគេអះអាងថា បានកើតមានឡើងហើយនៅក្នុងប្រទេសនីហ្សេរីយ៉ា, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អ្នកផ្ទុកវីរ៉ុសនេះ គឺជាជនជាតិអ៉ីតាលី ដែលធ្វើការនៅនីហ្សេរីយ៉ា ហើយបានធ្វើដំណើរតាមយន្តហោះចូលទៅកាន់ទីក្រុង Lagos របស់នីហ្សេរីយ៉ា បន្ទាប់ពីចាក់ចេញពីទីក្រុង Milan ប្រទេសអ៉ីតាលី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរបានប្រាប់ថា អ្នកជំងឺស្ថិតក្នុងស្ថានភាពធម្មតាជាមួយនឹងអាការៈស្រាល ហើយបានទទួលការព្យាបាល នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lagos។ ស្ថិតនៅទ្វីបអាហ្វ្រិក, អេហ្ស៊ីប និងអាល់ហ្សេរី ក៏បានអះអាងថា មានករណីវីរ៉ុស COVID-19 នេះផងដែរ៕