(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់បានតម្រូវមនុស្ស ១,០០០នាក់ ស្នាក់កន្លែងដាច់ដោយឡែកពីគេឯងនៅក្នុងរដ្ឋ ណតស៍រិនវែសផេលៀ (North Rhine-Westphalia) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត ខណៈករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកើនដល់ជាង ៥០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅក្នុងតំបន់ហេនប៊ឺក (Heinsberg) នៃរដ្ឋ North Rhine-Westphalia មនុស្ស ១,០០០នាក់ ខាងលើត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯង រហូតដល់រយៈពេល ១៤ថ្ងៃ ដោយសារតែមនុស្សពីរនាក់ ដែលមានផ្ទុកជំងឺ COVID-19 ត្រូវបានគេរកឃើញថា បានចូលរួមក្នុងពិធីបុណ្យមួយឈ្មោះថា ខានីវ៉ល (Carnival) កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។
លើសពីនេះទៅទៀត សាលារៀន និងថ្នាក់មតេយ្យនៅក្នុងតំបន់ ក៏ត្រូវបិទទ្វារជាបណ្ដោះអាសន្នរហូតដល់ថ្ងៃចន្ទផងដែរ ស្របពេលចំនួនអ្នកឆ្លងនៅក្នុងចំណោមមនុស្ស ដែលបានចូលរួមក្នុងពិធីបុណ្យ Carnival កើនដល់ ២០នាក់៕