(លីទុយអានី)៖ ប្រទេសលីទុយអានី (Lithuania) នៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ដំបូងបំផុត នៅក្នុងប្រទេស ស្របពេលជំងឺដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរដ្ឋមន្ត្រីសុខាភិបាលលីទុយអានី លោក Aurelijus Veryga អ្នកជំងឺខាងលើគឺជាស្ត្រីម្នាក់មានអាយុ ៣៩ឆ្នាំ ដែលធ្លាប់បានទៅចូលរួម ក្នុងសន្និសីទមួយនៅទីក្រុង Verona ស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី មុននឹងត្រឡប់មកកាន់ទីក្រុង Kaunas នៃភាគខាងត្បូងប្រទេស លីតទុយអានី នៅក្នុងសប្ដាហ៍នេះ។

លោកបន្ថែមថា អ្នកដំណើរជាច្រើននាក់ទៀត ដែលបានអង្គុយជិតស្ត្រីរូបនេះ នឹងត្រូវបានធ្វើតេស្ដត្រួតពិនិត្យស្វែងរក COVID-19 ផងដែរ៕