(វែលីងតោន)៖ នាថ្ងៃសុក្រនេះនូវែលសេឡង់បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 មួយករណីដំបូង នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលនូវែលសេឡង់បានឲ្យដឹងថា បុគ្គលដែលឆ្លងជំងឺ COVID-19 នោះ គឺជាស្រ្តីជនជាតិនូវែលសេឡង់ម្នាក់ អាយុខ្ទង់៦០ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសអ៉ីរ៉ង់ ដោយឆ្លងកាត់កោះបាលីរបស់ឥណ្ឌូណេស៊ី ហើយមកដល់ទីក្រុង Auckland របស់នូវែលសេឡង់កាលពី ថ្ងៃពុធសប្តាហ៍នេះ តាមជើងហោះហើរមួយរបស់អាកាសចរណ៍ Emirates។
ដោយឡែក គួរជម្រាបថា បច្ចុប្បន្នអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់មានចំនួន២៦នាក់ និងឆ្លងយ៉ាងតិច២៤៥នាក់៕