(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានប្រកាសពីការរកឃើញការឆ្លង COVID-19 ពីរករណីថ្មីៗបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងចក្រភពអង់គ្លេស កើនឡើងដល់ ១៥ករណី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC។
បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស អ្នកឆ្លងជំងឺឆ្លង COVID-19 ទាំងពីរនាក់ខាងលើ ស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលធ្វើដំណើរទៅកាន់ប្រទេស អ៉ីតាលី និងកោះ ធែណែរីហ្វ (Tenerife) នៃប្រទេសអេស្ប៉ាញ។ បច្ចុប្បន្ន ពួកគេកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុង លីវើភូល (Liverpool) និងទីក្រុងឡុងដ៍៕