(រីយ៉ាដ)៖ នាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាន់តែ IMF លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា (Kristalina Georgieva) បានលើកឡើងថា ការផ្ទុះមេរោគរាតត្បាត (COVID-19) នៅក្នុងប្រទេសចិន និងការរីករាលដល់ប្រទេសប្រមាណ ២៥ផ្សេងទៀតនោះ អាចរុញច្រានការស្តារសេដ្ឋកិច្ចសកលលោកទាំងមូលតែម្តង ឲ្យធ្លាក់ចូលទៅក្នុងហានិភ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ការលើកឡើងរបស់លោកស្រី Kristalina Georgieva ខាងលើនេះ បានកើតមាននៅក្នុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោក G20 ព្រមទាំងនាយកធនាគារកណ្តាលនានាលើពិភពលោក ដែលប្រព្រឹតទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រី Kristalina បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាគឺជាសោកនាដកម្មមនុស្សជាតិ (ការរាតត្បាតនៃ COVID-19) ប៉ុន្តែក៏ជាផលប៉ះពាល់វិជ្ជមាន ចំពោះសេដ្ឋកិច្ចផងដែរ...»។
គួរបញ្ជាក់តាមការលើកឡើង របស់នាយកស្ថាប័ន IMF ខាងលើនេះទៀតថា នៅក្នុងការកើតឡើងនៃករណីឆ្លងមេរោគ (COVID-19) នៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត កំណើនសេដ្ឋកិច្ចសកលនឹងទទួលរងផលប៉ះពាល់ ហើយជាការពិតយើងទាំងអស់គ្នាមានក្តីសង្ឃឹម ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តៃពេលនេះភាពមិនច្បាស់លាស់បានលេចចេញមកហើយ ដោយយើងគួររៀបចំសេនារីយ៉ូថ្មីៗទៀត សម្រាប់អ្វីដែលនឹងកើតឡើងដោយឥតព្រាងទុក៕