(អង់ការ៉ា)៖ រដ្ឋមន្ត្រីមហាផ្ទៃតួកគី នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោច៧នាក់ ក្នុងនោះរួមមានទាំងកុមារ៣នាក់ បានស្លាប់ ក្រោយគ្រោះរញ្ជូយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារលើខេត្ត Van របស់ប្រទេសតួកគី ជាប់ព្រំដែនជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) គ្រោះរញ្ជួយដីខាងលើមានជម្រៅ៥គីឡូម៉ែត្រទៅក្នុងដី ហើយវាបានបង្កផលប៉ះពាល់ភូមិចំនួន៤៣ នៃខេត្ត Van ប្រទេស តួកគី។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីព័ត៌មានលម្អិតពីខាងអ៉ីរ៉ង់នោះទេ៕