Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរចិន៖ មនុស្សជាសះស្បើយពីជំងឺឆ្លង COVID-19 សរុប២០,៦៥៩ហើយ បានត្រឡប់ទៅផ្ទះវិញ! (Video inside)

22-02-2020 08:52

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺ COVID-19 ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ មានចំនួនរហូតដល់ ២០,៦៥៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

នារយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ ចំនួនអ្នកដែលបានជាសះស្បើយថ្មីៗទៀតពីជំងឺនេះ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញទៅផ្ទះនោះ មានចំនួនរហូតដល់ ២,៣៩៣នាក់។ បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះដដែល បានគូសបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានសរុប ២,៣៤៥ នាក់ ខណៈករណីឆ្លងនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៧៦,២៨៨ករណី៕