Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចំនួនមនុស្សស្លាប់នៅចិនកើនដល់២,៣៤៥នាក់ និងឆ្លង៧៦,២៨៨ករណីដោយសារមេរោគ COVID-19 (Video inside)

22-02-2020 08:25

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិន បានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,៣៤៥នាក់ហើយ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសចិនវិញនោះ ក៏បានកើនឡើងដល់ ៧៦,២៨៨ករណីផងដែរ។ នេះបើតាមការដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រមិ្សលមិញនេះ មនុស្សសរុប ៣៩៧នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានឆ្លងមេរោគ COVID-19 ខណៈអ្នកស្លាប់ដោយសារជំងឺនេះ សរុបនៅថ្ងៃដដែលមានចំនួន ១០៩បន្ថែមទៀតក្នុងនោះ ១០៦នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei), ម្នាក់នៅហេប៉ី (Hebei), ម្នាក់នៅសៀងហៃ (Shanghai), និងម្នាក់ទៀតនៅហ្ស៊ីនជាំង (Xinjiang)៕