(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា បើគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនសរុបនៃអ្នកជំងឺ ដែលបានជាសះស្បើយពី COVID-19 បានកើនឡើងដល់១៦,១៥៥នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលចិន) បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ពេញមួយថ្ងៃពុធម្សិលមិញនេះ មានអ្នកជំងឺចំនួន១,៧៧៩នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។
តែយ៉ាងណា បើតាមរបាយកាណ៍ចុងក្រោយដដែល គិតត្រឹមថ្ងៃពុធម្សិលមិញ ចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅតាមខេត្ត និង តំបន់ទាំង៣១នាក់របស់ប្រទេសចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានឡើងដល់២,១១៨នាក់ រីឯអ្នកឆ្លងបានបន្តកើនដល់៧៤,៥៧៦នាក់៕