(គៀវ)៖ មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អ៊ុយក្រែន បានរាយការណ៍ថា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបានសម្លាប់ជីវិតមនុស្សអស់ ២៦នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែកម្ភៈ ឆ្នាំ២០២០។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អ៊ុយក្រែន បានឲ្យដឹងថា មនុស្សចំនួន ២៦០.៨៧១នាក់ ដែលនៅក្នុងនោះមាន ៦៨% ជាក្មេងអាយុក្រោម ១៧ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ។
គួរបញ្ជាក់ថា គិតចាប់់តាំងពីការឈានចូលរដូវរងារនៅអ៊ុយក្រែនមក មនុស្សសរុប ៩៥.៣៦៥នាក់ហើយដោយនៅក្នុងនោះ ៧៦.៨% គឺជាកុមារ បានទទួលការព្យាបាល ឲ្យជាសះស្បើយវិញពីជំងឺផ្តាសាយ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ៕