(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ យានសិក្សាប៉ូលព្រះអាទិត្យដែលជាស្នាដៃរបស់ NASA និង ESA ត្រូវបានបាញ់បង្ហោះ។

២៖ តួលេខអ្នកស្លាប់និងឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។

៣៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV ក្នុងកប៉ាល់ទេសចរណ៍ខ្នាតយក្សនៅប្រទេសជប៉ុនកើនដល់យ៉ាងហោច១៣០នាក់។

៤៖ អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនសរុប ៣,២៨១នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។

៥៖ តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង F-16 ហោះឃ្លាំមើលសកម្មភាពយន្តហោះយោធាចិន នៅជុំវិញកោះ និងច្រកសមុទ្រ។

៦៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចុះត្រួតពិនិត្យដោយផ្ទាល់លើដំណើរការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី នៅរដ្ឋធានីប៉េកាំង។

៧៖ ទ្វីបទឹកកកអង់តាក់ទិចកើនសីតុណ្ហភាពដល់១៨អង្សាសេ ដែលជារឿងមិនធ្លាប់នោះឡើយ។