(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖
១៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីរហូតដល់៦១នាក់ នៅក្នុងកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលផ្ទុកមនុស្ស៣.៧ពាន់នាក់។
២៖ ប៉ូលិសព្រំដែនអ៉ីស្រាអែលបាញ់សម្លាប់បុរសជាខ្មាន់កាំភ្លើងម្នាក់ ដែលជាជនជាតិប៉ាឡេស្ទីន។
៣៖ វៀតណាមបើកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឡើងវិញជាមួយចិន ក្រោយបិទមួយរយៈព្រោះតែការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី។
៤៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីកើនដល់៦៣៨នាក់ និងឆ្លងជាង៣១,៥២០។
៥៖ ចិនអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir ផលិតដោយក្រុមហ៊ុនអាមេរិក ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី។
៦៖ ប្រជាជនកោះតៃវ៉ាន់ រួមគ្នាបរិច្ចាគប្រាក់និងគ្រឿងបរិក្ខាជាច្រើន ដើម្បីជួយចិនដីគោកប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី។
៧៖ រដ្ឋមន្ត្រីសុខាភិបាលថៃព្រមាន បណ្តេញអ្នកទេសចរលោកខាងលិចចេញ ព្រោះតែមិនព្រមពាក់ម៉ាស ខណៈកូរ៉ូណាកំពុងរាតត្បាត។