(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅអាទិត្យនេះបានឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៣២៨នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីពួកគេមានស្ថានភាពសុខភាពធម្មតាឡើងវិញ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលចិន អ្នកជំងឺ៨៥នាក់បន្ថែមទៀត កាលពីថ្ងៃសៅរ៍ម្សិលមិញ ទើបតែបានចាកចេញពីមន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសចិន ដោយក្នុងនោះ៤៩នាក់ នៅខេត្ត Hubei។ ពួកគេទាំងអស់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់រោគសញ្ញានៃជំងឺមានភាពធូរស្រាល ហើយកម្ដៅនៅក្នុងរាងកាយបានត្រឡប់មករកភាពប្រក្រតីវិញ ជាមួយការធ្វើតេស្ដពីរ-បីលើកសុទ្ធតែបានបង្ហាញថា ពួកគេគ្មានវីរុសកូរ៉ូណាថ្មី 2019-nCoV ទៀតនោះឡើយ។
គួរជម្រាបថា យោងតាមអាជ្ញាធរចិននៅថ្ងៃអាទិត្យនេះ វីរុសកូរ៉ូណាបានសម្លាប់មនុស្សកើនដល់៣០៤នាក់ (នៅចិនទាំងអស់) និងឆ្លងដល់ប្រមាណ ១៤,៥៥១នាក់ ដែលនៅក្នុងប្រទេសចិន និងនៅតាមប្រទេសដៃទៀត។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់
២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០៕