(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាពួកគេបានរកឃើញការឆ្លងវីរុសកូរ៉ូណា ២ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី ករណីឆ្លងទាំងពីរខាងលើ ត្រូវបានរកឃើញលើស្ត្រីជាពលរដ្ឋសិង្ហបុរីម្នាក់អាយុ៤៧ឆ្នាំ ដែលធ្លាប់ធ្វើដំណើរទីកាន់ទីក្រុង វូហាន និងជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋសិង្ហបុរី៩២នាក់ ដែលត្រូវបានជម្លៀសចេញពីទីក្រុងមួយនេះកាលពីថ្ងៃព្រហស្បតិ៍។ ចំណែកឯ មួយករណីទៀត លើស្ត្រីជាជនជាតិចិន មានអាយុ៣១ឆ្នាំ ដែលធ្វើដំណើរពីទីក្រុងវូហាន មកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី២២ ខែមករាកន្លងទៅ។
គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត ១២,០០០នាក់ទៀងឆ្លងនៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៣ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៨៖០៤នាទីយប់ ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕