Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះពិសេសរបស់ឥណ្ឌាដឹកពលរដ្ឋ ៣២៤នាក់ចេញពីទីក្រុង Wuhan សំដៅទៅញូដេលីនៅព្រឹកថ្ងៃសៅរ៍នេះតែម្តង! (Video inside)

01-02-2020 09:47

(ញូដេលី)៖ យន្ដហោះពិសេសដឹកពលរដ្ឋឥណ្ឌា ៣២៤នាក់បានចាកចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិនត្រឡប់ទៅកាន់ទីក្រុងញូដេលី ប្រទេសឥណ្ឌាវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈបណ្ដាប្រទេសនៅលើពិភពលោកកំពុងចាត់វិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី 2019-nCoV។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន India Today នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ឥណ្ឌាម្នាក់ យន្ដហោះដឹកពលរដ្ឋឥណ្ឌា ៣២៤នាក់ខាងលើ អាចនឹងត្រឡប់ទៅដល់ទីក្រុងញូដេលីនៅម៉ោង ៧៖៣០នាទីព្រឹក (ម៉ោងនៅញូដេលី) ហើយគ្រូពេទ្យ ០៥នាក់ ក៏បានស្ថិតនៅលើយន្ដហោះនេះដែរ ដែលបានចេញដំណើរទៅដឹកពលរដ្ឋឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញ។ ក្រៅតែពីឥណ្ឌា ប្រទេសថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ក៏បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីទីក្រុងវូហាន ផងដែរ ស្របពេលប្រទេសជាច្រើនផ្សេងទៀត កំពុងត្រៀមខ្លួនធ្វើបែបនេះដូចគ្នា។

គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។ ចំណែកប្រទេសឥណ្ឌា បានរកឃើញការឆ្លងវីរុសកូរ៉ូណាមួយករណីផងដែរ៕