Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីចិន ជម្រុញឲ្យអភិវឌ្ឍន៍វ៉ាក់សាំង និងឱសថ ប្រឆាំងនឹងការរីករាលដាលវីរ៉ុសកូរ៉ូណា (Video inside)

01-02-2020 00:45

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានជម្រុញឲ្យបង្កើនល្បឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងឱសថ ដើម្បីប្រឆាំងនឹងការរីករាលដាល នៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណា, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។

ការជម្រុញរបស់លោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន (CDC) នៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ។

លោកនាយករដ្ឋមន្រ្តីចិន បានណែនាំថា វិទ្យាស្ថានគ្រប់គ្រងជំងឺ គួរតែប្រណាំងប្រឆាំងនឹងពេលវេលា ដើម្បីរកឱ្យឃើញនូវប្រភព និងយន្តការនៃការឆ្លងមេរោគថ្មី នៃវីរុសនេះ ហើយធ្វើការស្រាវជ្រាវ លើការអភិវឌ្ឍវ៉ាក់សាំង និងផ្តល់នូវការគាំទ្របច្ចេកទេស ដើម្បីធ្វើឲ្យប្រសើរឡើងនូវការធ្វើរោគវិនិឆ្ឆ័យ និងការព្យាបាល៕