Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ (Photo inside)

31-01-2020 21:46

(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ៖

១៖ អង្គការសុខភាពពិភពលោក WHO ប្រកាសអាសន្នថ្នាក់អន្តរជាតិ សម្រាប់វីរុសកូរ៉េណាប្រភេទដែលផ្ទុះចេញពីចិន។

២៖ ទិដ្ឋភាពនៅការដ្ឋានសាងសង់មន្ទីរពេទ្យថ្មី សម្រាប់ទទួលអ្នកជំងឺផ្លូវដង្ហើមកូរ៉ូណា ក្នុងទីក្រុង Wuhan ប្រទេសចិន។

៣៖ កូរ៉េខាងត្បូងដឹកប្រជាជន៣៦៨នាក់ចេញពី Wuhan និងបញ្ជូនពួកគេទៅតំបន់ពិសេស ដើម្បីតាមដានសុខភាពនៅខេត្តភាគកណ្តាលប្រទេស។

៤៖ ចិនដកតំណែងប្រធានមន្ទីរសុខាភិបាលនៅទីក្រុងមួយជាប់ Wuhan ក្រោយឆ្លើយសំណួរទូទៅមិនចេញអំពីសភាពការណ៍វីរុសកូរ៉ូណា។

៥៖ ភាពអាសន្នត្រូវបានប្រកាស ខណៈភ្លើងឆេះព្រៃកំពុងគំរាមកំហែងរដ្ឋធានីកង់បេរ៉ាប្រទេសអូស្រ្តាលី។

៦៖ មហាសេដ្ឋីចិនលោក Jack Ma បរិច្ចាគលុយ១៤លានដុល្លារអាមេរិក ទៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី។

៧៖ ទីបំផុតអង់គ្លេសរកឃើញករណីឆ្លង វីរុសកូរ៉ូណាថ្មីដំបូងចំនួនពីរនាក់។