(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ៖
១៖ អាមេរិករកឃើញផ្លូវរូងក្រោមដីដ៏ធំមួយ ដែលមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ និងអាចជារបស់មេរត់ពន្ធគ្រឿងញៀន។
២៖ Huawei បោះជំហានទៅរកអូស្ត្រាលីមួយទៀត ក្រោយទទួលជោគជ័យមួយផ្នែកនៅអង់គ្លេស។
៣៖ លោក ដូណាល់ ត្រាំ និយាយថា «បើខ្ញុំស្ដាប់លោក បូលតុន ពិភពលោកសព្វថ្ងៃ ប្រហែលជាស្ថិតក្នុងសង្រ្គាមលោកលើកទី៦ បាត់ទៅហើយ»។
៤៖ Google បិទការិយាល័យទាំងអស់ នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ប្រឈមមុខនឹងវីរុសកូរ៉ូណា។
៥៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីកើនដល់១៧០នាក់ ហើយអ្នកឆ្លងនៅក្នុងប្រទេសចិននិងជុំវិញពិភពលោក កើនដល់ជាង៧,៨០០ករណី។
៦៖ ពលរដ្ឋអាមេរិកជិត២០០នាក់ដែលចាកចេញពីវូហាន ត្រូវបញ្ជូនទៅមូលដ្ឋានទ័ពកាលីហ្វរញ៉ា ដើម្បីត្រួតពិនិត្យ៧២ម៉ោង។
៧៖ ជប៉ុនអះអាងថា ក្នុងចំណោមអ្នកត្រឡប់មកពីវូហានជាង២០០នាក់ មាន៣នាក់ផ្ទុកវីរុសកូរ៉ូណា។