(ប៉េកាំង)៖ ឱសថស្ថានមួយនៅក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់៣លានយ័ន ឬស្មើនឹងជាង ៤៣៤,៥៣០ដុល្លារ សម្រាប់ការដំឡើងតម្លៃ ម៉ាស់ រហូតដល់ទៅ៦ដង បើធៀបទៅនឹងតម្លៃធម្មតាដែលដាក់លក់នៅលើបណ្ដាញអ៉ិនធើណិត ប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
បើតាមអាជ្ញាធរចិន ឱសថស្ថានឈ្មោះ Beijing Jimin Kangtai Pharmacy បានដំឡើងតម្លៃម៉ាស់ប្រភេទ 3M រហូតដល់ទៅ៨៥០យ័ន ក្នុងមួយប្រអប់ ខណៈ តម្លៃលក់នៅលើបណ្ដេញអ៉ិនធើណិត មានតម្លៃត្រឹមតែ១៤៣យ័នប៉ុណ្ណោះ ក្នុងមួយប្រអប់។ បន្ថែមពីលើនេះ អាជ្ញាធរចិនក៏បានព្រមានដែរថាដល់ហាងទំនិញ ឬឱសថស្ថានដទៃ កុំដំឡើងតម្លៃម៉ាស់ជ្រុលហួសហេតុ ដើម្បីជៀសវាង រងការពិន័យធ្ងន់ធ្ងរ។
គួរជម្រាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក៕
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី