(អាហ្វហ្គានីស្ថាន)៖ យោងតាមសារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ឲ្យដឹងថា យន្តហោះមួយគ្រឿងដែលធ្លាក់នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន គឺជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមតាលីបង់។
សារព័ត៌មានរបស់ចិន បានរាយការណ៍បន្ថែមថា មនុស្សនៅក្នុងយន្តហោះនោះស្លាប់ទាំងអស់ ដោយក្នុងនោះក៏មានមន្រ្តីជាន់ខ្ពស់របស់ CIA ផងដែរ។ ក្រុមតាលីបង់ ក៏បានចេញមុខមកប្រកាសទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះយោធានេះ ស្ថិតក្នុងខេត្ត Ghazni ដែលគ្រប់គ្រងដោយក្រុមតាលីបង់។
តាមមន្រ្តីអាមេរិកបាននិយាយថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សយ៉ាងតិច១០នាក់។