(បរទេស)៖ ប្រទេស និងកោះដែលឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា នៅទូទាំងពិភពលោកនេះ បានកើនឡើងរហូតដល់១២ប្រទេសហើយ ដោយគិតទាំងប្រទេសចិន ហើយចំនួនប្រជាជនដែលឆ្លងក៏បានកើនឡើងផងដែរ។ សម្រាប់ចំនួនប្រទេស និងកោះ អ្នកឆ្លងវីរុស និងអ្នកបាត់បង់ជីវិតមានដូចតទៅ៖
១. ប្រទេសចិន៖ ឆ្លង ១,៣៦៧ករណី ក្នុងនោះស្លាប់ ៤១នាក់
២. បារាំង៖ ឆ្លង ០៣ករណី
៣. ជប៉ុន៖ ឆ្លង ០៣ករណី
៤. អូស្ត្រាលី៖ ឆ្លង ០៤ករណី
៥. ម៉ាឡេស៊ី៖ ឆ្លង ០៣ករណី
៦. នេប៉ាល់៖ ឆ្លង ០១ករណី
៧. សិង្ហបុរី៖ ឆ្លង ០៣ករណី
៨៖ កូរ៉េខាងត្បូង៖ ឆ្លង ០២ករណី
៩៖ កោះតៃវ៉ាន់់៖ ឆ្លង ០៣ករណី
១០៖ ថៃ៖ ឆ្លង ០៥ករណី
១១៖ សហរដ្ឋអាមេរិក៖ ឆ្លង ០២ករណី
១២៖ វៀតណាម៖ ឆ្លង ០២ករណី
គួរបញ្ជាក់ថា នៅទូទាំងប្រទេសចិនអ្នកឆ្លងវីរុសកូរ៉ូណាមានចំនួន ១៣៦៧នាក់ និង នៅទូទាំងពិភពលោក (បូកទាំងចិន) មានចំនួនសរុប ១៣៩៨នាក់។ ក្រៅពីចិន មិនមានប្រទេសណាផ្សេងទៀតមានមនុស្សស្លាប់ ដោយសារវីរុសផ្លូវដង្ហើមថ្មីនេះឡើយ ខណៈប្រទេសមួយចំនួនបានព្យាបាលអ្នកជំងឺឲ្យប្រសើរឡើងវិញ នៅពេលពួកគេត្រូវបានរកឃើញថា មានផ្ទុះវីរុសភ្លាមៗ៕
ប្រភព៖ សារព័ត៌មានចិន CGTN (ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០)