(តួកគី)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា មនុស្ស២២នាក់ស្លាប់ និងជាង១០០០នាក់រងរបួស ក្រោយករណីគ្រោះរញ្ជួយដីកម្រិត ៦.៧ រិចទ័រ កាលពីល្ងាចថ្ងៃសុក្រ។
ករណីនេះបានកើតឡើងនៅជិតទីក្រុង Sivrice នៃខេត្ត Elazig ប្រទេសតួកគី ព្រមទាំងបានដួលរលំអគារយ៉ាងតិច១០អគារ នេះបើយោងតាមសំដីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តួកគី។
តាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស១០៣០នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយចំនួនអ្នករងរបួសអាចកើនឡើងបន្ថែមទៀត។